ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់បណ្ដើរកង់ឆ្លងផ្លូវនៅមុខផ្សារលើធំថ្មីត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង ០០:៥០នាទី ត្រង់ចំណុច មុខផ្សារលើធំថ្មី នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិ ចុងកៅស៊ូសង្កាត់ ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចបានរាយការណ៍ថា គ្រោះថ្នាក់ចរាចណ៍នេះរវាងរថយន្តនឹងកង់។ អ្នកជិះកង់ ឈ្មោះ ថន ចន្ថា ភេទប្រុសអាយុ១៣ ឆ្នាំ មានទីលំនៅ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប(ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែករថយន្តបើករត់បាត់ពីកន្លែងកើតហេតុក្រោយបង្ក។
ករណីនេះបានប្រគល់សាកសពឲ្យម្តាយជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកកង់យកមករក្សាទុកនៅស្នាក់ការមាត់ស្ទឹង។ តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលបង្កខាងសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណខ្លះហើយ៕SRP

