ទីបំផុត សម្តេចហ៊ុន សែន បានទទួលពានរង្វាន់ស្នាដៃសន្តិភាព ពិសេសរបស់ស្ថាបនិក អង្គការសន្តិភាពសកល

ភ្នំពេញ៖នៅទីបំផុតនៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលពានរង្វាន់ស្នាដៃសន្តិភាពពិសេសរបស់ស្ថាបនិក អង្គការសន្តិភាពសកល។

សូមជម្រាបថា ពានរង្វាន់សន្តិភាព​​ស៊ុនហាក់លើកទី៥ ដែលប្រគល់ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺសម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេច ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ ទាំងមូល៕SRP