ខេត្តសៀមរាប៖បុរសជាប្អូនត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្មវាយសម្លាប់បងប្រុសបង្កើត។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្ងានពង ឃុំស្ពានត្នោត ស្រុកជីក្រែងខេត្តសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាប បានប្រាប់សារព័ត៌មានសៀមរាបប៉ុស្តិ៍ ថាជនសង្ស័យឈ្មោះតាប់ ជុង ភេទប្រុសអាយុ ២៩ឆ្នាំ(ជាប្អូនបង្កើតរបស់ជនរងគ្រោះ) មុខរបរធ្វើស្រែ រស់នៅចំណុចភូមិកើតហេតុ បានធ្វើសកម្មភាពដោយយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះឈ្មោះ តាប់ យាង ភេទប្រុសអាយុ ៤៥ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្ន នៅភូមិរំដួល ឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយវាយត្រូវចំនួន៣កន្លែង (ត្រូវចំក្បាលផ្នែឆ្វេងនិងស្តាំហើយត្រូវត្រង់មាត់)។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ និងជនសង្ស័យជាបង ប្អូនបង្កេីតនិងគ្នា ដោយ ជនរងគ្រោះ បានមកលេងជាមួយម្តាយ នៅភូមិឃុំកើតហេតុ រួចក៏បានផឹកស្រាជាមួយគ្នាតាំងពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ លុះដល់ម៉ោងកើតហេតុ ដោយជនសង្ស័យ និងជនរងគ្រោះ ស្រវឹងស្រា ហើយមានទំនាស់ពាក្យសម្ដីនិងគ្នា ក្រោយមកជនរងគ្រោះ ក៏បានក្រោកដេីរចេញពីកន្លែងផឹកទៅអង្គុយលេីគ្រែមុខផ្ទះ ពេលនោះជនសង្ស័យបាននិយាយថា «ជនរងគ្រោះកំពុងនិយាយដេីមខ្លួន» ពេលនោះជនសង្ស័យ និយាយបន្តទៀតថា៖ អញនិងវ៉ៃហ្អែងអោយងាប់ ភ្លាមនោះជនសង្ស័យក៏ក្រោកពីកន្លែងផឹក រួចដេីរសំដៅទៅជិត ជនរងគ្រោះ ហេីយក៏បានបោកកែវនិងជេីងសរសរ រួចបានរេីសយកឈេីជ្រុងបាន១ដេីមប្រវែង ១.២ម៉ែត្រ វាយទៅលេីជនរងគ្រោះ ចំក្បាលផ្នែកខាងក្រោយផ្នែកស្តាំ១ឈេីជ្រុង ប្រវែង ០៦សម ជំរៅ ៣,១សម និងចំ ក្បាលផ្នែកខាងក្រោយខាងឆ្វេង១ឈេីជ្រុងប្រវែង ០៦សម ជំរៅ ៣•២សម និងផ្នែកខាងមុខ១ជ្រុង បណ្តាលអោយបាក់ខ្ទង់ច្រមុះនិងបាក់ថ្គាមស្លាប់ភ្លាមៗតែម្ដង។
សមត្ថកិច្ចបានបន្តថា ក្រោយពីធ្វេីសកម្មភាពរួច ជនសង្ស័ុយ បានដេីរមកអង្គុយនៅលេីគ្រែកន្លែងផឹកស្រាវិញ ហេីយបាននិយាយថា ចង់ចាប់ខ្ញុំទៅណា ក៏ចាប់ទៅ ខណៈ នោះប្រជាពលរដ្ឋ នៅជិត និងប្រជាការពារភូមិ បានឃាត់ចាប់ខ្លួនរួចបញ្ជូនអោយសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ឃុំស្ពានត្នោត។ បើតាមសមត្ថកិច្ចករណីនេះមូលហេតុដោយមានទំនាស់ពាក្យសម្ដីជាមួយគ្នាពេលផឹកស្រាស្រវឹង៕SRP

