ខេត្តសៀមរាប៖ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពដាំដុះដំណាំ និងការប្រមូលផលបន្លែ នៅភូមិកន្រ្ទាំង និងភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ កន្លងមក ទី៥ ក្នុងខែកុម្ភ: ឆ្នាំ២០២២ ភរិយាអភិបាលខេត្តសៀមរាប លោកជំទាវ ទាង អេង ទៀ សីហា មានសប្បាយរីករាយ ដោយឃើញ កសិករដាំដុះដំណាំ ទទួលបានផលល្អ និងមានទីផ្សារល្អ។
ការចុះត្រួតពិនិត្យ របស់លោកជំទាវ ទាង អេង ទៀ សីហា នៅសហគមន៍កសិកម្មបន្លែសុវត្ថិភាព នៅឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ដើម្បីមើលការដាំដុះ និងការប្រមូលផលបន្លែរបស់ប្រជាកសិករបានយ៉ាងល្អប្រសើរ៕SRP