ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាល ខេត្តបាត់ដំបង បានលើកឡើងថាបច្ចុប្បន្ននេះខេត្តបាត់ដំបង ជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ជាទុក្ខកង្វល់ ដែលរដ្ឋបាលខេត្តត្រូវដោះស្រាយ ជាបន្ទាន់។
លោកសុខ លូ ក៏បានស្នើដល់អង្គការ ជួយដល់ខេត្តបាត់ដំបងពាក់ព័ន្ធ នឹងបញ្ហាបរិស្ថាន និងជាពិសេសស្នើជួយឡដុតសំរាម ដើម្បីពន្លឿនដល់ការដុតសំរាមឲ្យកាន់តែឆាប់រហ័សផងដែរ។
លោមសុខ លូ ក៏បានថ្លែងអំណរគុណ ដល់អង្គការUSAID ដែលកន្លងមកបានខិតខំប្រឹងក្នុងការចូលរួមអភិវឌ្ឍន៍ ខេត្តបាត់ដំបង កន្លងមកនេះ ។
លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស
ទទួលជួបសម្ដែងការគួរសម ជាមួយ លោកស្រីនាយិកាបេសកកម្មភ្នាក់ងារសហរដ្ឋអាមេរិច សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) នៅសាលាខេត្តបាត់ដំបង នៅរសៀលថ្ងៃចន្ទនេះ។
លោកស្រី ណែនស៊ី អ៊ីសលីក នាយិកាបេសកកម្មភ្នាក់ងារសហរដ្ឋអាមេរិច បានប្រាប់អូខេត្តបាត់ដំបង សម្រាប់ការអភិវឌ្ឍអន្តរជាតិ ដើម្បីរាយការណ៍ អំពីលទ្ធផលការងារដែលអង្គការUSAID បានសម្រេចកន្លងមក និងលើកទិសដៅសម្រាប់កិច្ចការបន្ទាប់ទៀត ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបង។
លោកស្រី ណែនស៊ី អ៊ីសលីក បានថ្លែងអំណរគុណដល់ខេត្ត អបអរសាទរ ដែលក្រុងបាតដំបង នៃខេត្តបាត់ដំបង បានទទួលពាន់រង្វាន់ទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤)។
លោកស្រី បានបន្តទៀតថា អង្គការUSAID នឹងបន្តជួយទៅលើគម្រោងនានា ដូចជាលើវិស័យកសិកម្ម ក្នុងការជួយការបណ្តុះបណ្តាល រកទីផ្សារដល់កសិករក្នុងការនាំចេញ វិស័យសុខាភិបាល វិស័យបរិស្ថាន និងវិស័យអប់រំ ក៏ដូចជាគម្រោងទប់ស្កាត់ការជួញដូរមនុស្ស នៅក្នុងខេត្តបាត់ដំបង៕SRP