ខេត្តសៀមរាប៖ឪពុកបានស្លាប់ឯកូនរងរបួសធ្ងន់ខណ:បើកម៉ូតូឆ្លងផ្លូវត្រូវបានរថយន្តបុកចំពេញទំហឹង។
ហេតុការណ៍បានកើតឡើងថ្ងៃសៅរ៍ ទី៥ ខែកុម្ភ: ឆ្នាំ២០២២ នៅម៉ោង៩និង២០នាទី លើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
របាយការណ៍បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូនិងរថយន្ត។ រថយន្តម៉ាកហ៊ីយាន់ដាយពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F7750 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនមានទិស ដៅពីកើតទៅលិច បានបុកម៉ូតូម៉ាកហុងដា ផលិតឆ្នាំ2020 ពាក់ស្លាកលេខសៀមរាប1AI7069 បើកបរ ដោយឈ្មោះ ឈឿយ ឈិត ភេទប្រុសអាយុ២៥ ឆ្នាំ(ពាក់មួកសុវត្ថិភាព)នៅភូមិខ្ជាយ ឃុំ-សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប រងរបួស ដឹកឈ្មោះប៉ាន់ ឈឿយ ភេទប្រុស អាយុ៥៨ឆ្នាំ(អត់មួយសុវត្ថិភាព) ត្រូវជាឪពុក(ស្លាប់)បើកបរទិសដៅពីជើងទៅត្បូងឆ្លងផ្លូវ។ ក្នុងនោះខូចខាតរថយន្ត១គ្រឿង(ស្រាល)និងមូតូគ្រឿង(ធ្ងន់)។
របាយការណ៍បន្តថាមូលហេតុ អ្នកបើកបរម៉ូតូឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុកំលាំងផ្នែកជំនាញសហការណ៍ជាមួយកំលាំងប៉ស្ត៍នគរបាលរដ្ឋបាល បានចុះវាស់វែងនិងបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP