បទល្មើសព្រៃឈើ នៅក្នុងខេត្តព្រះវិហារ មានការជាប់ពាក់ព័ន្ធនឹងមន្រ្តីរាជការមួយចំនួន

ខេត្តព្រះវិហារ៖សកម្មភាពបទល្មើសព្រៃឈើនៅក្នុងទឹកដីខេត្តព្រះវិហារ មានការចុកពាក់ព័ន្ធនឹងមន្ត្រីរាជការមួយចំនួនក្នុងខេត្តមួយនេះ។

សូមជម្រាបថា នៅល្ងាចថ្ងៃទី២៨ ខែមករាឆ្នាំ ២០២២ សមត្ថកិច្ច បានចុះបង្ក្រាប ទីតាំងស្តុកឈើអត់ច្បាប់មួយកន្លែង ស្ថិតនៅចំណុចភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែបខេត្តព្រះវិហារ។

ការបង្រាបនេះធ្វើគើងក្រោមការដឹកនាំផ្ទាល់ពី លោកវុធ សាវី ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ បន្ទាប់ពីបានសើបអង្កេតអស់រយ:ពេលពីរថ្ងៃ។

ប្រភពពីសមត្ថកិច្ចខេត្តព្រះវិហារបានឲ្យដឹងថាទីតាំងស្តុកឈើ ជាច្រើនម៉ែត្រគូប ជាឈើប្រភេទលេខ២ រៀបបំរុងលើកឡើងឡានខ្នាតធំដើម្បីដឹកយកទៅចែកចាយតាមខេត្ត។

លោក វុធ សារី ព្រះរាជអាជ្ញារងបានថ្លែងថាឈើទាំងនេះ មានការជាប់ពាក់ព័ន្ធនឹងមន្រ្តីរាជការ នៅក្នុងខេត្តព្រះវិហារ មួយចំនួន ព្រោះមេឈ្មួញទាំងនោះ បានព្យាយាម ខលមកជាច្រើនដង ប៉ុន្តែរូបលោកមិនទទួលលើកលេខនោះទេ។ លោកថា ជនពាក់ព័ន្ធទាំងនោះ លោកសុំមិនបញ្ចេញឈ្មោះ ដោយរូបលោកនឹងបន្តការសើបអង្កេតបន្តទៀត ដើម្បីរកភស្តុតាង នឹងធ្វើរបាយការណ៍ បញ្ជូនទៅថ្នាក់លើ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បញ្ជាក់វត្ថុតាងឈើដែលសមត្ថកិច្ច ធ្វើការរឹបអូស បានយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានដំរីបូត ធ្វើការវាស់វែងនឹងចាត់ការតាមនិតិវិធីច្បាប់ស្ដីពីព្រៃឈើ។ ទោះជាយ៉ាងណាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ មិនបានបង្ហាញឈ្មោះជនដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើឡើយ៕SRP