ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាល និងជាប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានជំរុញដល់យុវជនឲ្យរួមគ្នាធ្វើការងារ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះ ក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋ បានរស់នៅក្នុងម្លប់សន្តិភាព។
ថ្លែងបែបនេះក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២១ និងលើកទិសដៅការអនុវត្តបន្ត របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខេត្ត ក្រោមវត្តមានលោក ខ្លូត ផន អនុប្រធានប្រចាំការ គណកម្មាធិការគណៈបក្សខេត្ត និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ព្រមទាំងសមាជិក សមាជិកាតាមបណ្ដា ក្រុង-ស្រុកផងដែរ។
ក្នុងកិច្ចប្រជុំនលោក អ៊ុន ចាន់ដា បានលេីកឡេីងពីគោលជំហររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម÷
-ត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អ ធ្វើកិច្ចសហការ ពង្រឹងអង្គការចាត់តាំងរបស់គណបក្ស ដោយពង្រឹង និងពង្រីកទ័ពយុវជនបក្ស ដើម្បីបម្រើប្រយោជន៍អោយប្រជាជន និងរក្សានិរន្តរភាពនៃសន្តិភាពក្នុងប្រទេសកម្ពុជាយើង។
-បន្តការខិតខំរក្សាសមិទ្ធផលដែលមានស្រាប់ និងខិតខំកសាងសមិទ្ធផលថ្មី
-ខិតខំពង្រឹងសមត្ថភាព និងត្រូវខិតខំប្រឹងប្រែងធ្វើការងារ
-ខិតខំប្រឹងប្រែងរក្សាសាមគ្គីភាពផ្ទៃក្នុង
-ត្រូវមានសមូហភាពដឹកនាំ និងរក្សារបបប្រជុំតាមផែននីមួយៗ
-យុវជនត្រូវធ្វើការប្រមូលផ្ដុំដើម្បីរួមគ្នាធ្វើការងារដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាយើងឈ្នះ ក្នុងគោលបំណងឲ្យប្រជាជនយើងបានរស់ក្នងម្លប់សន្តិភាព
-ត្រូវប្រែក្លាយយុវជនយើងឲ្យទៅជាយុវជនគណបក្ស ដើម្បីរួមចំណែកធ្វើការងារសង្គមបម្រើប្រយោជន៍របស់ប្រជាជន និងរក្សាសុខសន្តិភាពឲ្យបានគង់វង្សផងដែរ៕SRP