ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភលើទំនុកចិត្ត យកម៉ូតូ

ខេត្តសៀមរាបនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ប៉ុស្ដិ៍គោកចក សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង បានឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភលើទំនុកចិត្ត យកម៉ូតូ។

ជនសង្ស័យឈ្មោះ ជា ពិសិដ្ឋអាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រោយពីបានឆែកឆេរផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប របស់ឈ្មោះ ប៉ោះ សុឃឿន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនារីបម្រើការតាមហាង ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះស្រាវជ្រាវនេះ បានរកឃេីញ និងដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០២២ គ្មានស្លាកលេខ លេខតួ+លេខម៉ាស៉ីន៦១៥៩៨៩០ (ជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពបានយកមករក្សាទុកក្នុងផ្ទះខាងលើ) ម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២២ ពាក់ស្លាកលេខសៀមរាប១AK-២៤១៩ លេខតួ+លេខម៉ាស៉ីន៨៣០៤៩៤១(គ្មានឯកសារបញ្ជាក់)។
២.ស្លាកលេខម៉ូតូចំនួន០៨សន្លឹក។ ៣.ម៉ូទ័រស្វានសម្រាប់ដោះដាក់ស្លាកលេខ១។ ចំពោះសម្ភារវត្ថុតាងដែលដកហូតបានយកទៅបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលបាត់ដំបង ដេីម្បីអនុវត្តនីតិវិធីបន្ត៕SRP