ខេត្តព្រៃវែង៖បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែងធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សា។
ករណីហិង្សាកើតធ្វើឡើងនៅវេលាម៉ោង ២១ និង៣៥នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ចំណុចផ្ទះឈ្មោះ អេង ធា (ផ្ទះរៀបមង្គលការ) នៅភូមិអញ្ចាញ ឃុំក្របៅ ខេត្តព្រៃវែង។
មន្ត្រីកងរាជអាវុធហត្ថបានថ្លែងថា បន្ទាប់ពីមានការនេះ សមត្ថកិច្ចកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អេង ធ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ។
មន្ត្រីអាវុធហត្ថបានបន្តថា បុរសរូបនេះបានយក កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ខុន បូរី ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិត្បូងវត្ត ឃុំក្របៅ បណ្តាលអោយរងរបួសត្រង់ឆ្អឹងដងកាំបិតខាងឆ្វេង ប្រអប់ដៃខាងស្តាំ (បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត)។ បច្ចប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី៕SRP

