សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារទិសដៅ ឆ្នាំ២០២១-ឆ្នាំ២០២២

0

ខេត្តសៀមរាប៖សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារទិសដៅឆ្នាំ២០២១-ឆ្នាំ២០២២។

ការបើកកិច្ចប្រជុំនេះ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះ  ស្ថិតនៅសណ្ឋាគារ បុរីអង្គរ ខេត្តសៀមរាប។ បន្ទាប់ពីប្រធានក្រុមការងារនៅតាមបណ្តាស្រុកទាំង១២ បានឡើងអានរបាយការណ៏បូកសរុបលទ្ធផលការងារកន្លងមក លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប មានប្រសាសន៍លើកឡើងថា ការងារសប្បុរសធម៍ដែលបានជួយដល់បងប្អូនប្រជាពលរដ្ឋ និងសង្គមជាតិ គឹកើតចេញពីការរួបរួមគ្នាជាកម្លាំងសាមគ្គីមួយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យយើងមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះ យើងទាំងអស់គ្នា គឺមានតែបេះដូងស្មោះ នឹងយកចិត្តទុកដាក់យ៉ាងខ្ពស់ដើម្បីធ្វើកិច្ចការងារមនុស្សធម៍បន្តទៀត។ លោកប្រធាន បានបន្តថា ក្រុមការងាររបស់យើងនៅតាមបណ្តាស្រុកទាំង១២ កន្លងមកយើងបានចំណាយទាំងកម្លាំងកាយកម្លាំងចិត្ត ទាំងធន់ធាន និងថវិកា សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្វះខាតស្ទើរជារៀងរាល់ខែ។ 

ជាក់ស្តែង បើតាមរបាយការណ៍គិតចាប់តាំងពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២២នេះ ដែលប្រធានក្រុមការងារតាមស្រុកនីមួយៗ បានបង្ហាថា នៅតាមបណ្តាស្រុកខ្លះៗ កម្លងមក ក្រុមការងារយើងបានចំណាយថវិកា និងសម្ភារដែលបានមកពីក្រុមការងារ និងសប្បុរសជននានា ហើយត្រូវបានចំណាយមិនក្រោមចាប់ពី ១០០០ដុល្លាឡើង ស្រុកខ្លះអាច ២០០០ដុល្លា-៣០០០ដុល្លា ឬក៏អាចរហូតដល់ទៅ ៥០០០ដុល្លា-១០០០០ដុល្លា និងស្រុកមួយចំនួនទៀត អាចជិតដល់២០០០០ដុល្លាក៏មានដែរ។ សម្ភារប្រើប្រាស់ និងថវិកាទាំងនេះ គឺបានមកពីការចូលរួមរបស់សមាជិកសមាជិកាសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ដើម្បីចូលរួមគ្នាក្នុងការទិញនូវសម្ភារប្រើប្រាស់ នឹងប្រគល់ជូនបងប្អូនដែលងាយរងគ្រោះ នឹងខ្វះខាតសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការចាំបាច់។ 

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ក្នុងការធ្វើអនាម័យជាប្រចាំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕SRP