សមិទ្ធផលជាច្រើន បានកេីតមានឡេីងដោយសារស្នាដៃយុវជន​ ស​ ស​ យ​ ក​

0

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងកោតសសើរ​ និងវាយតម្លៃ​ខ្ពស់​ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្ត​ ដែល​បាន​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​សង្គម​។

លោកថាសមិទ្ធផល​ជាច្រើន​បាន​កេីតមានឡេីង​ដោយ​សារ​ស្នាដៃ​របស់​យុវជន​ ស​ ស​ យ​ ក​ ដោយមាន​ការ​ដាំ​ដេីម​ឈេី​នៅ​ជុំវិញ​បរិវេណ​​វត្ត​នគរបាជ័យ​ និងនៅ​ទីសាធារណៈនានា​ ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ រងគ្រោះ​ដោយគ្រោះ​មហន្តរាយ​ផ្សេងៗ​ ជាពិសេស​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ រួមទាំងការងារ​សង្កេតការណ៍​បោះឆ្នោត​ និង​ចូលរួម​ជួយ​សម្របសម្រួល​ដំណើរការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ផងដែរ​។

លោក​ អ៊ុន​ ចាន់ដា​ ក៏បានជំរុញ​ណែនាំដល់​ក្រុម​យុវជន​ ស​ ស​ យ​ ក​ ឲ្យ​បន្តរួម​សាមគ្គី​គ្នា​ រួម​សុខ​រួមទុក្ខ​ជាមួយ​គ្នា​ និងសហការគ្នា​ ធ្វើការងារជាក្រុម ដោយមានការយោគយល់អធ្យាស្រ័យ និងការកែលម្អគ្នាទៅវិញទៅមក។​ ជាពិសេស​ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងសមត្ថភាពយុវជនទាំងផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌តម្លៃ និងបំណិនឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាប្រជាជនស៊ីវីល័យ ដែលអាចការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ​។

ជាមួយគ្នានោះ​ លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បាន​ធ្វើ​ការ​ផ្តាំផ្ញេី​ដល់​យុវជន​ ស​ ស​ យ​ ក​ ខេត្តកំពង់ចាម​ ត្រូវ​ពង្រឹង និងពង្រីកបន្ថែមទៀតជាប្រចាំនូវសកម្មភាពទាំងឡាយដែលបានអនុវត្តនាពេល កន្លងមក ដោយធានាថាសកម្មភាពទាំងនោះនឹងឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ ប្រជាជននៅមូលដ្ឋាន ដែលនេះគឺកត្តាសំខាន់អនុលោមតាមកម្មវិធីនយោបាយយុទ្ធសា ស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ជាងនេះទៀត ត្រូវបង្កើតនូវទំនាក់ទំនង និងកិច្ច សហការឱ្យបានជិតស្និទជាមួយនឹងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងស្ថាប័នជំនាញគ្រប់ ផ្នែក ដើម្បីជាការរួមចំណែកអនុវត្តការងារសង្គម​ផងដែរ​៕SRP