ខេត្តកំពង់ចាម៖លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា សិស្សានុសិស្សដែលរៀនថ្នាក់ទី១២ ហេីយត្រូវប្រលងបាក់ឌុបឆ្នាំ២០២១នេះ សម្រាប់ទូទាំងខេត្ត មានចំនួនជាង៧ពាន់នាក់ ដែលចំនួនបេក្ខជនដែលបានដាក់ពាក្យប្រលងទុតិយភូមិឆ្នាំ២០២១នេះ មានការថយចុះច្រេីន បេីប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដោយមណ្ឌលប្រលងក្នុងខេត្តកំពង់ចាម បានបែងចែកជា២ផ្នែក ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រមានចំនួនបេក្ខជន២៨៣០នាក់ ដែលមាន៥មណ្ឌល ស្មេីនឹង១១៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៤២៨១នាក់ ដែលមាន៧មណ្ឌល ស្មេីនឹង១៧២បន្ទប់ផងដែរ។
សូមជម្រាបថានៅព្រឹកមិញអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ នៅវិទ្យាល័ ព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានជូនពរដល់បេក្ខជនទាំងអស់ ឲ្យបានទទួលលទ្ធផលជាប់និងជោគជ័យ ហើយកុំភ័យខ្លាចអ្វីឡើយ ត្រូវតាំងអារម្មណ៍ គិតតែខិតខំប្រឹងប្រែងសរសេរដើម្បីយកនិទ្ទេសល្អ ដើម្បីឈានដល់ទទួលបានអាហាររូបករណ៍ និងបន្តទៅរៀននៅមហាវិទ្យាល័យបន្ថែមទៀត៕SRP

