ទីបំផុតផ្លូវបំបែកជា៤ ផ្សារស្វាយធំ ខេត្តសៀមរាប នឹងកសាងរង្វង់មូល ដើម្បីសម្រួលចរាចរណ៍

0

ខេត្តសៀមរាប៖នៅទីបំផុត ផ្លូវបំបែកជា៤ ទីប្រជុំផ្សារស្វាយធំ ខេត្តសៀមរាប នឹងកសាងរង្វង់មូល ដើម្បីសម្រួលចរាចរណ៍។

មន្ត្រីសាធារណការដឹកជញ្ជូនខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី ២៦ធ្នូ នេះថានៅពេលឆាប់ៗខាងមុខនេះចំណុចផ្លូវបំបែកជា៤ទីប្រជុំផ្សារស្វាយធំនឹងកសាងរង្វង់មូលមួយដើម្បីសម្រួលចរាចរណ៍ ដោយខណ:ពេលនេះកំពុងវាស់វែង។

ដូច្នេះសូមអ្នកធ្វើដំណើរបើកបរ រថយន្តតូចធំ ឆ្លងកាត់ទីកន្លែងនេះជាពិសេសពេលយប់ មេត្តាប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីចៀសវាងគ្រោះថ្នាក់ដោយជាយថាហេតុ។ (រូបភាពពង្រាងរង្វង់មូលនាពេលអនាគត)