ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុខណៈបើកម៉ូតូបុកជាមួយគោយន្តកន្ត្រៃ។
ហេតុការណ៍កើតឡើងវេលាម៉ោង២១និង៤៥នាទី ថ្ងៃទី២៥ខែធ្នូ ឆ្នាំ ២០២១ លើផ្លូវកៅស៊ូ ពីឃុំមោងស្រុក ស្រីស្នំ ទៅស្រុកអង្គរជុំ ត្រង់ចំណុចខាងកើតលូជាង៣០ម៉ែត្រ ស្ថិតនៅភូមិល្វា ឃុំមោង
ស្រុកស្រីស្នំ ខេត្តសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ផលនៃគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូនិងគោយន្ដកន្ត្រៃបញ្ច្រាសទិសគ្នា។ អ្នកបើកគោយន្ដកន្ត្រៃ មិនស្គាល់អត្តសញ្ញាណ បុករួចបើកបរគោយន្ដកន្ត្រៃគេចខ្លួនបាត់ទៅទិសខាងកើត។ ចំណែកម៉ូតូហុងពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ឧត្ដរមានជ័យ ១C-៦៤៩៣ រងការខូចខាតយ៉ាងដំណំ បើកបរដោយឈ្មោះបឺត បឿក ភេទ ប្រុស អាយុ២១ឆ្នាំមុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិយាយមុី ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប បើកពីកើត ទៅខាងលិចបណ្ដោយឲ្យស្លាប់ នៅកន្លែង។
ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ បានចុះដល់ធ្វើការវាស់វែង និងប្រគល់សាកសពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

