ខេត្តសៀមរាប៖បច្ចុប្បន្ននេះ គេសង្កេតឃើញសហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក ក៏ដូច ជាការបង្កើតផលិតផលស្នាដៃក្នុងស្រុក មានការលូតលាស់ គួរឲ្យកត់សម្គាល់។ ខណៈដែល ក្នុងខេត្តសៀមរាបផ្ទាល់ គេឃើញមានរោងចក្រផលិតគុយទាវអនាម័យដំបូងគេ កំពុងដំណើរ និងទទួលការគាំទយ៉ាងច្រើន ពីសំណាក់អ្នករស់នៅក្នុងខេត្តសៀមរាបផ្ទាល់។
លោកលី ប៊ុនសេង អ្នកគ្រប់គ្រងទូទៅនៃសហគ្រាស គុយទាវអនាម័យសៀមរាប បានឲ្យដឹង ថា រោងចក្រនេះបានវិវត្តន៍ខ្លួនពីគុយទាវផលិត តាមបែបលក្ខណៈគ្រួសារ និងប្រពៃណី មកដា គុយទាវដែលមានរោងចក្រសហគ្រាសផលិតត្រឹមត្រូវ និង ធំជាងគេដំបូងបង្អស់ នៅខេត្តសៀមរាប ប្រកបដោយអនាម័យខ្ពស់ គ្មានជាតិគីមី ហើយចំណុចសំខាន់គឺ ផលិតពីអង្ករខ្មែរសុទ្ធ ១០០%។
លោកបន្តថា រោងចក្រអាចធ្វើការផលិតបានច្រើនតោន ក្នុងមួយថ្ងៃ ដែលធានាបាននូវការផ្គត់ ផ្គង់គុយទាវស្រស់ៗ ថ្មីៗជូនអតិថិជន ហើយគុយទាវអនាម័យនេះ មានបីប្រភេទដូចជា គុយទាវសសៃតូច គុយទាវសសៃធំ និងមីលឿង។
លោកប្រាប់ថា៖ “គុយទាវនេះ មានការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋ ដោយសារយើងផលិត គុយទាវចេញពីអង្ករខ្មែរសុទ្ធ និងមានគ្រឿងផ្សំដែលមានគុណភាពខ្ពស់ គ្មានជាតិគីមី និងធ្វើឱ្យ សរសៃគុយទាវមានក្លិនក្រអូបអង្ករ ថែមទាំងមានសរសៃទន់ស្វិត ងាយពីសារ ហើយឆាប់ចូល រសជាតិជាមួយនឹងទឹកស៊ុប។ ជាពិសេស គុយទាវយើងផលិតថ្មីៗ ជារៀងរាល់ថ្ងៃ ហើយមិនធ្វើ ឱ្យគុយទាវមានក្លិនផ្អួរនោះទេ។”
ក្រៅពីព្យាយាមពង្រឹងខ្លួនឲ្យក្លាយជាសហគ្រាសស្របតាមស្តង់ដារ ដែលផ្ដោតសំខាន់លើ គុណភាពខ្ពស់ សហគ្រាសគុយទាវអនាម័យសៀមរាប ក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងការបង្កើតឱកាសការងារ ក៏ដូចជាបង្កើនប្រាក់ចំណូល ហើយកាត់បន្ថយចំណាកស្រុក ផងដែរ។
បច្ចុប្បន្នទីផ្សាររបស់គុយទាវអនាម័យសៀមរាប បានពង្រីកទៅដល់ ២៥ ខេត្តក្រុង ហើយសហ គ្រាសនេះក៏ត្រូវការតំណាងចែកចាយនៅទូទាំងប្រទេសបន្ថែមទៀតផងដែរ។
គួររំលឹកផងដែរថា គុយទាវអនាម័យខេត្តសៀមរាបបានផលិតជាលក្ខណៈគ្រួសារ ចាប់តាំងពី ឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ២០១៨ ដែលមានគុណភាពល្អ មានអនាម័យខ្ពស់ គ្មានជាតិគីមី សាច់គុយទាវទន់ស្វិតងាយស្រួលពិសារ មានឱជារសឈ្ងុយឆ្ងាញ់។
គួរបញ្ចាក់ផងដែរថា សហគ្រាសមួយនេះមានច្បាប់ និងអាជ្ញាប័ណ្ណចុះបញ្ជីដោយក្រសួង ពាណិជ្ជកម្មត្រឹមត្រូវឆ្លងកាត់ឡាបូ និងមន្ទីរពិសោធន៍ដែលធានា ១០០% ចំពោះសុខភាពដល់ អ្នកពិសារ។
គុយទាវអនាម័យសៀមរាប និមិត្តសញ្ញាបញ្ជាក់អំពីអត្តសញ្ញាណខេត្តសៀមរាប មានទីតាំង ស្ថិតនៅផ្លូវលេខ ២២ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ទំនាក់ទំនងតាមលេខទូរសព្ទ ០៩៩ ៣៤៩ ៩៩៧ / ០១០ ៩២ ៣៣ ៧៨ / ០៩៧ ៧៨ ២៧ ៥១៦

