ខេត្តកំពង់ចាម៖អតីតCNRPថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៤រូបរួមមាន៖១-លោកស្រី ទឹង សុភាព អតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់។
២-លោកស្រី ទឹង គាលីវ អតីតសមជិកបម្រុក្រុមប្រឹក្សាងសង្កាត់វាលវង់។
៣-លោក សោ សុន អតីតសមាជិកក្រុមប្រឹក្សាឃុំមៀនស្រុកព្រៃឈរ។
៤-លោក ប៉ោ ងន់ អតីតសមាជិកបម្រុងក្រុមប្រឹក្សាសង្កាត់វាលវង់។ បានសុំចូលរួមជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា។
ការចុះចូលនៅរសៀលថ្ងៃទី២០ ខែធ្នូ ម្សិលមិញ ក្រោមការទទួលពីសំណាក់ លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានថ្លែងនូវការស្វាគមន៍ចំពោះសមាជិកថ្មី ដែលបានភ្ញាក់រលឹកចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញនូវការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ប្រធានគណបក្ស និងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់ប្រទេសជាតិ។ លោកប្រធាន ក៏បានអំពាវនាវសូមឲ្យបងប្អូនចូលរួមជាមួយគណបក្ស និងរាជរដ្ឋាភិបាល ដោយទឹកចិត្តស្មោះត្រង់ ជាពិសេសកុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមទិសស្លោក “សមាជិកគណបក្សម្នាក់ ជាសម្លេងឆ្នោតមួយសន្លឹក” និងសូមជួយចលនាបងប្អូនជាអតីតសមាជិកCNRPផ្សេងៗទៀត ឲ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានច្រើនថែមទៀត ដោយគណបក្សប្រជាជនកម្ពុជាត្រៀមទទួលបងប្អូនជានិច្ច ដើម្បីចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជា៕SRP

