កូនមន្ត្រីអាវុធហត្ថខេត្តសៀមរាប ម្នាក់បាញ់សម្លាប់ ខ្លួនឯង នៅក្នុងបន្ទប់ទឹក

0

ខេត្តសៀមរាប៖ក្មេងប្រុសមានវ័យជាង១០ ឆ្នាំត្រូវជាកូនមន្ត្រីអាវុធហត្ថខេត្តសៀមរាបម្នាក់ បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹក។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០២១ នេះ ស្ថិតនៅភូមិដកពោធិ៍សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនរងគ្រោះមានឈ្មោះ វឿន ស៊ីតនីណាថាន់ អាយុ ១៣ឆ្នាំ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងដើម្បីធ្វើការត្រួតពិនិត្យទៅលើសាកសពផងដែរ។ ទោះជាយ៉ាងណាសមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីមូលហេតុនៃការបាញ់សម្លាប់ខ្លួនឯងរបស់យុវជនរូបនេះនៅឡើយនោះទេ៕SRP