ខេត្តសៀមរាប៖បុរសម្នាក់ខណៈកំពុងតែដើរត្រូវបានរថយន្តធុនធំ១គ្រឿងបានបើកមកជាន់បណ្ដាលឲ្យស្លាប់ភ្លាមៗ យ៉ាងសាកសពបែកខ្ទេច។ ហេតុការណ៍បានកើតឡើងនៅ១៩និង១០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១២ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវកៅស៊ូ ក្នុងភូមិស្នាសង្រ្គាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគងខេត្តសៀមរាប។
សមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តធុនធំម៉ាកSCANIA ពណ៌ស ឆ្នាំ២០០៥ ស្លាកលេខភ្នំពេញ៣F-១០៩៧ បានទៅបុកមនុស្សដើរតាមផ្លូវស្របទិសគ្នាពីលិចទៅកើតបណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង។
សមត្ថកិច្ចបន្តថាជនរងគ្រោះមានឈ្មោះហាន ភេមភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិឃុំខាងលើ។ចំណែកអ្នករថយន្តរត់គេចខ្លួនបាត់។ មូលហេតុរថយន្តបើកមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ចំពោះរថយន្តត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីរងចាំការដោះស្រាយ៕SRP

