សម្ដេចហ៊ុន សែន អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់ ចៀសវាងការបំពានច្បាប់និងវិជ្ជាជីវៈ ដោយគិតតែប្រយោជន៍ផ្ទាល់

0

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាននិងមានសុចរិតភាពក្នុងការបំពេញភារកិច្ច ចៀសវាងការបំពានច្បាប់និងវិជ្ជាជីវៈដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្ងៃថ្នូរ កិត្យានុភាពសា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលអនុវត្តបានត្រឹមត្រូវតាមវិជ្ជាជីវៈ។

នេះបើយោងតាមលិខិតចំនួន៤ទំព័រ របស់សម្ដេចផ្ញើជូនជនរួមជាតិក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ-១៩ បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ៕SRP