ខេត្តសៀមរាប៖មន្ត្រីក្រសួងសារណការដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានពិនិត្យឃើញ បញ្ហាកំហុស បច្ចេកទេសបន្តិចបន្តួចក្នុងអំឡុងពេលធ្វើការអ៊ុតកៅស៊ូ និង បានណែនាំឲ្យក្រុមការងារបច្ចេកទេសរបស់ អង្គភាពសាងសង់ ក៏ដូចជាអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធធ្វើការកែតម្រូវឲ្យបានសមស្រប ទៅនឹងស្តង់ដាបច្ចេកទេសនៃការសាងសង់ ព្រោះគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន៩២,៧២%នៃទំហំការងារសរុប។
ការរកឃើញនេះក្នុងឱកាសដែលលោកដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការសាងសង់ផ្លូវចំនួន៣៨ខ្សែរនៅក្រុងសៀមរាបនៅថ្ងៃទី ៧ធ្នូក្នុងម្សិលមិញ។
គួររម្លឹកផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៦,៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លាន ២១៦ពាន់៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារ ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធ បង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១៕SRP

