បើកម៉ូតូបុកគោយន្តកន្ត្រៃ នៅស្រុកស្វាយលើបណ្ដាលឲ្យស្លាប់ភ្លាមៗ

ខេត្តសៀមរាប៖បុរសម្នាក់បានបើកម៉ូតូទៅបុកនឹងគោយន្តកន្ត្រៃបណ្តាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅម៉ោង១៥និង១០ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅ​ភូមិអង្កាញ់ ឃុំស្វាយលើ ស្រុក ស្វាយលើ ក្នុង​ទិសដៅស្របគ្នា។

សមត្ថកិច្ចស្រុកស្វាយលើបានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កម៉ាក​ហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១W៦៦៤៣ បើកបរដោយឈ្មោះ សុខ ហេង ភេទប្រុស​ អាយុ១៩ រស់​នៅ​ភូមិ៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរោក៍ ខេត្ត ព្រៃវែង បានបុកគោយន្តពីក្រោយបណ្តាលឱ្យស្លាប់នៅពេលបញ្ជូនទៅដល់មណ្ឌល់សុខភាពស្វាយលើ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ​ ផាត វិជ្ជរ៉ា ភេទប្រុសអាយុ​៣៦ឆ្នាំ​ ររស់នៅភូមិអង្កាញ់ ​ ឃុំស្វាយលើ ស្រុក ស្វាយលើ(បានរត់គេចខ្លួនបាត់)។

សមត្ថកិច្ចបានបន្តថា មូលហេតុ​គ្រោះ​ថ្នាក់​ចចរាចរណ៍បណ្តាល​មក​ពី​ អ្នកបើកបរម៉ូតូមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ករណីនេះខូតខាតម៉ូតូ១គ្រឿងផងដែរ។ វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំដោះស្រាយ៕SRP