រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការ​ផលិត​ស្រូវ​ជា​ស្បៀង​​ របស់​កម្ពុជា​ អាច​មានការ​កេីន​ឡើង​

ភ្នំពេញ៖លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ បានថ្លែងថាការ​ផលិត​ស្រូវ​ជា​ស្បៀង​​របស់​កម្ពុជា​អាច​មានការ​កេីន​ឡើង​រហូត​ជាង​១២លាន​តោន​ ព្រោះ​​ក្នុង​ខែវិច្ឆិកា​កន្លង​ទៅ​នេះ​ កម្ពុជា​បាន​នាំ​ស្រូវ​ចេចេញទៅប្រទេស វៀតណាម​ បាន​ប្រមាណ​ជាង​៣លាន​តោន​រួច​ហើយ​ ក្នុងនោះ​ក៏មាន​ការ​កេីន​ឡើង​ជាបន្ដបន្ទាប់​ទៀត​​សម្រាប់​បំណាច់​ឆ្នាំ​២០២១នេះ​។

លោក​រដ្ឋមន្រ្តី​ វេង​ សាខុន​ បន្តថា​ ទន្ទឹម​នឹង​អ្វី​ដែល​យើង​ទទួល​បាននូវសុខ​សន្តិភាព​ ភាពសុខដុមរមនា​ហើយ​នោះ គឺសិទ្ធិ​រស់​រាន​មាន​ជីវិត​ដែលជា​កត្តា​ចម្បង​សម្រាប់​ប្រជាជន​យើង​ ដែល​មិន​អាច​បំភ្លេច​បាន​ ហើយ​សិទ្ធិ​រស់​រាន​មាន​ជីវិតនោះទៀត​ គឺត្រូវ​តែមានការ​គាំទ្រ​ការពារ​សុខមាលភាព​ និង​ក្រពះ​ផងដែរ​។ ជាក់ស្ដែង​ក្នុង​រដូវ​ចុះ​ត្រជាក់​នេះ​ ​សម្តេច​តេជោ​លោក​បាន​ណែនាំ​ដល់​មន្ត្រី​​ឲ្យ​នាំ​យក​អំណោយ​អាវរងារមក​ចែក​ជូន​លោកយាយ​លោកតា​ដូចក្នុងឱកាស​នេះ​។

លោកថ្លែងបែបនេះនៅថ្ងៃ​ទី​៤ ខែធ្នូ​​ ឆ្នាំ​២០២១​ម្សិលមិញ ក្នុងឱកាសចុះចែក​អាវ​រងារ​ និង​ថវិកា​ ដែលជាអំណោយរបស់​សម្តេច​ហ៊ុន​ សែន​ ជូន​ដល់​ចាស់​ជរា​គ្មានទីពឹង​ ចំនួន​៤០៦នាក់​ នៅស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។

គួរ​បញ្ជាក់​ថា​ អំណោយ​របស់​សម្ដេចហ៊ុន​ សែន​ ដែល​ត្រូវ​ចែក​ជូន​ចាស់​ជរា​គ្មានទីពឹង​ ចំនួន​៤០៦នាក់​ មកពីឃុំ​ចំនួន​៥​ គឺ​ឃុំអំពិល​ ក្រឡា​ អូរស្វាយ​ វិហារធំ​ និង​ឃុំរអាង​ ស្រុកកំពង់សៀម​ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ អាវ​រងារ​១​និងថវិកាចំនួន​៥ម៉ឺនរៀល​៕SRP