លម្អិត៖ ភ្លើងប្រចណ្ឌ បុរសជាប្ដីដាច់ចិត្តអាករ.សម្លាប់ប្រពន្ធ

ខេត្តសៀមរាប៖ព្រោះតែភ្លើងប្រចណ្ឌធ្វើឲ្យបុរសជាប្ដីដាច់ចិត្តអាករសម្លាប់ប្រពន្ធបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។

ជនសង្ស័យមានឈ្មោះ ឈ្មោះ ធួក ឈាត អាយុ ៤២ ឆ្នាំ មានទីលំនៅក្រុមទី ៨ ស្ថិតភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅខេត្តកណ្ដាល នៅរសៀលថ្ងៃទី ៣ខែធ្នូ ម្សិលមិញឆ្នាំ ក្រោយពីបានធ្វើសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួននៅក្រុងសៀមរាបរយៈពេលប៉ុន្មានម៉ោងក្រោយមក។ ចំណែកជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ សូ ចាន់ធី អាយុ ៣៨ឆ្នាំ។

សមត្ថកិច្ចបានឲ្យដឹងថាករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើង នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចបន្ទប់ជួលភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ដោយជនសង្ស័យ ជាប្តី បានធ្វើសកម្មភាព យកកាំបិតចុងស្រួច អាកេសម្លាប់ប្រពន្ធ ហើយគេចខ្លួនបាត់ ។

នៅមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ពិតប្រាកដមែន។ មូលហេតុ កើតចេញពីភ្លើងប្រចណ្ឌ។ ក្រោយសាកសួរកម្លាំងជំនាញរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕SRP