ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍នៅមុននេះបន្តិចថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារធ្លាក់ពីលើភ្នំក្រោម។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩ និង៤០នាទី ថ្ងៃពុធ ទី២៤ខែវិច្ឆិកា ឆ្នាំ២០២១នៅចំណុចភ្នំក្រោម ស្ថិតក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថាជនរងគ្រោះ ឈ្មោះ កៅ គាហ៊ួរ អាយុ៥០ឆ្នាំ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ ជនរងគ្រោះផឹកស្រាស្រវឹងដើររកកន្លែងបទជើងតូចមិនបានប្រយ័ត្នក៏រអិលជើងធ្លាក់ពីលើភ្នំបាក់កស្លាប់តែម្ដង។ តាមការបញ្ជាក់ពីក្រុមគ្រួសារ នឹងបងប្អូនរបស់ជនរងគ្រោះ)។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ នឹងបងប្អូនដឹងយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

