ខេត្តសៀមរាប៖ ក្មេងប្រុសចំនួន២នាក់បានលង់ទឹកស្លាប់។ ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចទឹកស្រះវាលស្រែខាងកើតភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ចម្ងាយប្រហែល៨០០ម៉ែត្រ ទំហំ១០ម៉ែត្រ ៣០ម៉ែត្រ ជំរៅ៤ម។
សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថាជនរងគ្រោះទី១-ឈ្មោះ តឿ ប៊ូតុង អាយុ១១ឆ្នាំ, ២-ឈ្មោះ ខា សុមឿង អាយុ៨ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយរស់នៅជុំតា ក្នុងភូមិ-ឃុំកើតហេតុ(ឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ)។
សមត្ថកិច្ចបានបន្តថា តាមការពិនិត្យសព ក្មេងរងគ្រោះទាំងពីរនាក់ មិនមានស្លាកស្នាមអ្វីសង្ស័យពាក់ព័ន្ធបទល្មើសឡើយ មូលហេតុដោយការធ្វេសប្រហែសរបស់ជីតា៕SRP

