ខេត្តសៀមរាប៖មន្ត្រីយោធាពាក់ផ្កាយ១ម្នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះឃាត់ខ្លួនសង្ស័យរក្សាទុកនិងជួញដូរអាវុធខុសច្បាប់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
មន្រ្តីយោធាខាងលើឈ្មោះ អូន ពិសិដ្ឋ ភេទប្រុស អត្តលេខ០១៣៩៧៥ ឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី ដែលសង្ស័យជាប់ពាក់ព័ន្ធពីបទ”រក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់” ដែលបានប្រព្រឹត្ដនៅឯខេត្ដបាត់ដំបងកន្លងមក។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដសៀមរាប ដើម្បីសាកសួរ និងបន្តនីតិវិធី៕SRP

