សម្ដេចហ៊ុន សែន៖ សន្តិភាពនិងសន្តិសុខសកល កំពុងតែស្ថិតនៅក្រោមសម្ពាធ និងកាន់តែពិបាកប៉ាន់ស្មាន ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ

0

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា សន្តិភាពនិងសន្តិសុខសកល កំពុងតែស្ថិតនៅក្រោមសម្ពាធ និងកាន់តែពិបាកប៉ាន់ស្មាន ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។

នេះបើយោងតាមសុន្ទរកថាគន្លឹះរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី.អឺរ៉ុប លើកទី ១១ ថ្លៃពីរាជធានីភ្នំពេញតាមប្រព័ន្ធវីដេអូ នាថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២១ នេះ៕SRP