ខេត្តកំពង់ចាម៖ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអញ្ជើញសម្ពោធដាក់ឲ្យប្រេីប្រាស់ ស្ពានឆ្លងកាត់ទន្លេមេគង្គស្រុកស្ទឹងត្រង់-ក្រូចឆ្មារ ដែលគ្រោងធ្វេីឡេីងនៅថ្ងៃទី២២ ខែវិច្ឆិកានេះ។
សូមជម្រាបថា លោកយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមនឹងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំង រៀបចំ កន្លែងវេទិការ ដេីម្បីរៀបចំពិធីសម្ពោធ៕SRP

