ខេត្តសៀមរាប៖ប៉ូលិសព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១ ម្សិលមិញបានចាប់ខ្លួនមនុស្សពីរនាក់ករណីលួចម៉ូតូ។
ការចាប់ខ្លួនធ្វើឡើងក្រោយទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ហង្ស ស្រីពុធ ភេទស្រី អាយុ៣៧ឆ្នាំមានទីលំនៅស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិរំចេក១សង្កាត់រតន: ក្រុងបាត់ដំបង ថាមានករណីអំពើលួច ត្រង់ចំណុច ក្រុមទី ១១ភូមិរំចេក១ សង្កាត់រតន: ក្រុងបាត់ដំបង។
លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ជនរងគ្រោះ បាន បាត់បងមានដូចជា៖ ម៉ូតូហុងដាឌ្រីសេ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង ១HD-៤៥១៣ មានលេខតួនិងលេខម៉ាស៊ីន ៥២៩៨២៨៣ ចំនួន១ គ្រឿង។
លោកពេជ្រ សារ៉ែន បន្តថាជនសង្ស័យ ១-ឈ្មោះ យ៉ាល រ៉ូហ្សាភេទប្រុសអាយុ ១៩ឆ្នាំ មានទីលំនៅភូមិនរា១ឃុំនរាស្រុកសង្កែ ខេត្តបាត់ដំបង។
២ឈ្មោះ អុល សុភា ហៅអាហ៊ីងភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅ ភូមិទ្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ជនទាំងពីរ បានសារភាពថាពិតជាបានលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ករណីនេះដកហូតម៉ូតូរបស់ជនរងគ្រោះមកវិញ។ បច្ចុប្បន្នជនសង្ស័យ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕SRP

