លោក សឹង្ហ សំរឹទ្ធិ ដឹកនាំសមាជិក ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមទឹម ទឿង អតីតមេបញ្ជាការរងយោធភូមិភាគទី៤

0

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក សមាជិកា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទឹម ទឿង អតីតមេបញ្ជាការរងយោធភូមិភាគទី៤ ដែលបានអនិច្ជកម្មនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦និង២៥នាទីព្រឹក ដោយរោគាពាធ។

លោក សឹង្ហ សំរឹទ្ធិ ក្នុងនាមតំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧( សាខាខេត្តសៀមរាប និងក្នុងនាម សមាគមចលនាយុវជនកម្ពុជា ពិតជាមានសេចក្តីរន្ធត់ សោកស្តាយយ៉ាងក្រៃលេងឥតឧបមា ចំពោះការបាត់បង់នូវ ឥស្សរៈជនរបស់កងយោធពលខេមរភូមិន្ទ បាត់បង់នូវស្វាមីជាទីស្រលាញ់ បាត់បង់នូវឪពុកជាទីគោរព បាត់បង់នូវជីតាប្រកបដោយគុណធម៌ ហើយសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ និង បាននាំយកនូវថវិកាចំនួន ៧០មុឺនរៀល និង ទឹកសុទ្ធចំនួន ២០០យួរ ប្រគល់ជូនលោកជំទាវដែលជាគ្រួសារនៃសពផងដែរ៕SRP