សម្តេចហ៊ុន សែន ពិចារណា ឲ្យបើកខារ៉ាអូខេ ក្លឹបកម្សាន្ត ឡើងវិញ

0

ភ្នំពេញ៖សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនូវការអបអរសាទរនូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះមាន ចំនួន៤ដំណាក់កាលរួមមាន៖ ដោយដំណាក់កាលទី១ គឺដំណាក់កាលប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងជំងឺចូលក្នុងសហគមន៍ ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២០, ដំណាក់កាលទី២ ការគ្រប់គ្រងការឆ្លងរាលដាលការឆ្លងកូវីដ-១៩ ចូលសហគមន៍ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១, ដំណាក់កាលទី៣ ការបង្កើតភាពសុំាក្នុងសហគមន៍ប្រឆាំងកូវីដ-១៩ តាមរយៈការអនុវត្តន៍យុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ គួបផ្សំជាមួយការបន្តគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ និងដំណាក់កាលទី៤ ចាប់ពីពេលនេះ គឺការបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានប្រសាសន៍លើកឡើងពីការពិចារណា ក្នុងការបើកអាជីវកម្មដែលមានហានិភ័យខ្ពស់ផងដែរ ដូចជាខារ៉ាអូខេ ក្លឹបកម្សាន្តជាដើម។

សម្តេចហ៊ុន សែន ថ្លែបនេះក្នុងពិធី បិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នៅព្រឹកមិញនេះ។

សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ដែលកម្ពុជាសម្រេចបាននូវភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដោយទទួលបានលទ្ធផលល្អប្រសើរ។ នៅថ្ងៃនេះ នាយករដ្ឋមន្ត្រី បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ភាពជោគជ័យលើការបើកប្រទេសឡើងវិញនេះមានកត្តា៤សំខាន់

ទី១)យើងទទួលបាននូវភាពជោគជ័យលើការចាក់វ៉ាក់សាំង

ទី២)រាជរដ្ឋាភិបាលបានខិតខំពង្រីក និងពង្រឹងការព្យាបាលអ្នកជំងឺកូវីដប្រកបដោយការទទួលខុសត្រូវ ទី៣)បទពិសោធន៍នៃការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដបានល្អប្រសើរ និងទី៤)ពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់អំពីការការពារខ្លួនពីជំងឺកូវីដ៕SRP