អង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ ឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារសហការី!

0

ខេត្តសៀមរាប៖លោកប៊ុត វិចិត្រ ចាងហ្វាងគេហទំព័រសៀមរាបប៉ុស្ដិ៍ និងសហការី នៅរសៀលថ្ងៃទី៣១ ខែតុលា នេះបាននាំយកនូវថវិកា ឧបត្ថម្ភដល់ក្រុមគ្រួសារសហការី ស្ថិតនៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ។

លោកប៊ុត វិចិត្រ ចាងហ្វាងគេហទំព័រសៀមរាបប៉ុស្ដិ៍ បានឲ្យដឹងថា ថវិកាទាំងនេះបានមកពីការចូលរួមរបស់សហការី នៅក្នុងអង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍។

លោក បានបន្តថា បើទោះបីជាថវិកាទាំងនេះមានតិចតួចក៏ពិតមែន តែនេះជាសមានចិត្តមនុស្សធម៌ ក្នុងន័យចែករំលែកគ្នាក្នុងពេលជួបការលំបាក។

លោកប៊ុត វិចិត្រ ក៏បានសូមថ្លែងអំណរគុណចំពោះសហការីទាំងអស់ដែលបានចូលរួមឧបត្ថម្ភ ថវិកាដល់ក្រុមគ្រួសារ លោកម៉ៅ មាន ដែលជាសហការីសារព័ត៌មានសៀមរាបប៉ុស្ដិ៍។ ជាមួយគ្នាផងនេះដែរ ក្នុងនាមចាងហ្វាងការផ្សាយគេហទំព័រសៀមរាបប៉ុស្ដិ៍ សូមកោតសរសើរនិងលើកទឹកចិត្តដល់សហការីទាំងអស់ សូមចេះជួយចែករំលែកគ្នា ទៅវិញទៅមក ក្នុងពេលសហការីណាម្នាក់ជួបការលំបាកជាយថហេតុ។

ជាចុងក្រោយ យើងខ្ញុំនិងសហការីទាំងអស់ សូមជូនពរអ្នកមីងដែលត្រូវជាម្តាយរបស់លោកម៉ៅ មាន ឆាប់ជាពីជំងឺពូងទាំងឡាយ។ សូបញ្ជាក់ថា ថវិកាដែលសហការីបានចូលរួមចំណែកឧបត្ថម្ភ សរុបជាទឹកប្រាក់មានចំនួន ៣៣៥០០០ រៀល៕SRP