ចាក់សម្លាប់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅស្រុកជីក្រែង ជនបង្ករត់គេចខ្លួនបាត់

0

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ដោយជនបង្កបានចាក់ក្នុងជម្លោះពាក្យសម្ដី។

ហេតុការណ៍បានកើតឡើង វេលាម៉ោង ២២និង៣០នាទី ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញ សៀមរាបប៉ុស្តិ៍ ទទួលបានបង្ហាញករណីហិង្សា មានស្ថានទម្ងន់ទោសនេះ
បង្កដោយជនសង្ស័យ មានឈ្មោះ ជិន វណ្ណា ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅចំណុចភូមិកើតហេតុ។ ជនបង្កបានយកកាំបិតចាក់ទៅលើជនរងគ្រោះបណ្តាលអោយស្លាប់ម្នាក់និងរបួសម្នាក់។

ជនរងគ្រោះទី១-ឈ្មោះ រិន លាប ភេទប្រុសអាយុ ២៦ឆ្នាំ របួសចំចង្កេះ១កាំបិត ត្រូវបានគេ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។

២- ឈ្មោះ រុន ដូង ភេទប្រុសអាយុ ២១ឆ្នាំ របួសចំចុងដង្ហេីម១កាំបិត បានស្លាប់ ពេលបញ្ជូនទៅមន្ទីពេទ្យ។ ជនរងគ្រោះទាំងពីរ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាព ចាក់ទៅលើជនរងគ្រោះ រួចបានរត់គេចខ្លួនបាត់។

យោងតាមរបាយការណ៍បានបញ្ជាក់ថាករណីនេះមូលហេតុ ដោយជនរងគ្រោះកំពុងអង្គុយផឹកស្រា ពេលឃើញជនបង្ក បានហៅអោយចូលផឹក តែជនបង្កមិនចូល ក៏មានទំនាស់ពាក្យសម្តីនឹងគ្នា រហូតដល់មានការប្រតាយប្រតប់គ្នា ដោយខាងជនរងគ្រោះមានគ្នាច្រើន ចូលមកវាយខ្លួន ក៏បានដកកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង(ជនបង្កមកពីឆ្លុះសត្វ)។

ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចកំពុងយកចិត្តទុកដាក់ ស្រាវជ្រាវស្វែងរកចាប់ជនល្មេីសដេីម្បីអនុវត្តតាមច្បាប់៕SRP