ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមតាមរយៈការស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដេីម្បីបញ្ចប់នូវវិបត្តិដ៏ធ្ងន់ធ្ងរនេះ។
លោកថ្លែងអំពាវនាវយ៉ាងដូច្នេះនៅព្រឹកមិញនេះនៅវិទ្យាល័យគន្ធបុប្ផា ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ក្នុងឱកាសនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន២៥០គ្រួសារ ដែលមានជីវភាពខ្វះខាត។
លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បានលេីកឡេីងថា ស្រុកព្រៃឈរពិតជាមានមោទនភាព ដែលបានទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លេីបងប្អូនប្រជាពលរដ្ឋ ១០០% ដោយមានក្រុមគ្រូពេទ្យ ចំនួន៣៩ក្រុម និងចែកចេញជា១៥ទីតាំង សម្រាប់ផ្ដល់សេវាចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ជូនពលរដ្ឋស្ម័គ្រចិត្ត។
គួរបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ និងមី១កេស៕SRP

