លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង ឧបត្ថម្ភ អង្ករ ទឹកត្រីស៊ីអ៉ីវ និងថវិកា សរុបជាង៤ពាន់ដុល្លារ ដល់គណបក្សប្រជាជនស្រុកប្រាសាទបាគង

0

ខេត្តសៀមរាប៖លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុន លី អ៊ុំអេង បានឧបត្ថម្ភ អង្ករ ទឹកស៊ីអ៉ីវ ទឹកត្រី និងថវិកា សរុបជាង៤ពាន់ដុល្លារ ដល់គណបក្សប្រជាជនស្រុកប្រាសាទបាគង។

ការឧបត្ថម្ភ ធ្វើឡើងនៅថ្ងៃទី ០៤ ខែកក្កដាឆ្នាំ ២០២១ នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង ក្រោមការទទួល ពីសំណាក់ លោកសូ ប្លាតុង ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបាគង។

លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង បានឲ្យដឹងថាអំណោយដែលលោកជំទាវ បានផ្ដល់ជូន គណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង នៅព្រឹកមិញនេះ រួមមាន៖
អង្ករចំនួន២០០ ការ៉ុងស្នើ៥តោន គិតជាទឹកប្រាក់៣១២០ដុល្លារ. ទឹកស៊ីអ៉ីវ ទឹកត្រីយួរ ចំនួន២០០កញ្ចប់ គិតជាទឹកប្រាក់៦០០ដុល្លារ និងថវិកាចំនួន៥០០ដុល្លារផងដែរ ដោយសរុបទាំងអស់ប្រមាណ៤ ២២០ដុល្លារ។

លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង បានបញ្ជាក់ថា អំណោយដែលត្រូវផ្ដល់ជូន ខាងលើ សម្រាប់ចែកជូនដល់ ប្រជាពលរដ្ឋ រស់នៅ ភូមិអំពិលបង្កោង ឃុំត្រពាំងរុន ស្រុកប្រាសាទបាគងដើម្បីចែករំលែកដល់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះការខ្វះខាត៕SRP