លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជន(ក្រុម១៥៧)ខេត្តសៀមរាប ដឹកនាំសមាជិក ចែកអំណោយជូនពលរដ្ឋ ចំនួន២០គ្រួសារ នៅភូមិដំបូលខ្ពស់

0

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនា យុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប និងលោក អ៊ុន វណ្ណសក្ក័ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកស្វាយលេី បានដឹកនាំសមាជិក សមាជិកា ចុះចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន២០គ្រួសារ។

ការចុះចែកអំណោយ នៅអាទិត្យ ទី០៤ ខែ កក្កដា ឆ្នាំ ២០២១ នៅភូមិដំបូលខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។

លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន បានឲ្យដឹងថា ការផ្ដល់អំណោយនេះតាមការណែនាំរបស់លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ដោយមានចូលរួមពី លោក អៀង ពិសិដ្ឋ អភិបាលស្រុកនិង មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលេី ព្រមទាំងអាជ្ញាធរភូមិឃុំ សសយក ស្រុកស្វាយលេី រួមនឹង អង្កការអភិវឌ្ឍន៍សហគមន៍ផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក សឹង្ហ សំរឹទ្ធិ បានមានមតិសំណេះសំណាល និង ក្រេីនរំលឹកដល់ប្រជាពលរដ្ឋ​ ទាំងអស់ ដោយត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ នូវវិធានការពារទប់ស្កាត់ ជំងឺកូវីដ-១៩។ ជាពិសេស ត្រូវអនុវត្តន៍តាមការណែនាំ របស់សម្តេចតេជោ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួនដេីម្បីចៀសអោយផុតនូវជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

សូមជម្រាបថា៖អំណោយដែលត្រូវប្រគល់ជូនរួមមាន៖ -អង្ករ ២០គីឡូ – មី​ ១កេស – ត្រីខ ១យួរ – ទឹកត្រី ១យួរ – ទឹកស៊ីអ៉ីវ​១យួរ- អំបិល​ ១គីឡូ – ស្ករស​ ១គីឡូ – ប៊ីចេង​ ១កញ្ចប់ (៥០០ក្រាម) – ប្រេងឆា​ ១លីត្រ-ជែលលាងដៃ​ ១ដប​ និងម៉ាស់​ ១ប្រអប់-ថវិកាចំនួន ២មុឺនរៀល។

ដោយឡែកអំណោយឧបត្ថម្ភបន្ថែមពីអង្គការសម្រាប់ចំនួន៥គ្រួសារ ដែលកំពុងខ្វះខាតជីវភាពលំបាកខ្លាំងសម្រាប់ជីវិតប្រចាំថ្ងៃ។ រួមមាន៖ -អង្ករ​ ២០០ គីឡូក្រាម -ទឹកស៊ីអុីវ ៥យួរ -ទឹកត្រី ៥យួរ-ម្រេងឆា​៥ដប -ពងទា​១៥០គ្រាប់និងសម្ភារសិក្សាមួយចំនួន៕SRP