សូមអបអរសាទរ ស្ត្រីម្នាក់ នៅភូមិរាជន្ទល់ខេត្តសៀមរាប បានសម្រាលកូននៅលើគោយន្ត មានសុវត្ថិភាព ទាំងម្តាយទាំងកូន

0

ខេត្តសៀមរាប៖សូមអបអរសាទរ ស្ត្រីម្នាក់ បានសម្រាលកូននៅលើគោយន្ត មានសុវត្ថិភាព ទាំងម្តាយទាំងកូន។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ០៣ ខែកក្កដាឆ្នាំ ២០២១ នេះ។

លោកម៉ក់ សំអឿន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ បានប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍ថា ស្ត្រីដែលបានសម្រាលកូនលើគោយន្ត មានឈ្មោះ ផាត លំអាន អាយុ៣២ ឆ្នាំ និងប្ដីឈ្មោះ រ៉ូ រ៉េន អាយុ ២១ឆ្នាំ។ អ្នកទាំងពីរ រស់នៅភូមិ រាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។

លោកម៉ក់ សំអឿន បានបន្តថាភូមិដែលស្ត្រីខាងលើរស់នៅមានចម្ងាយប្រមាណ ១២ គីឡូពីមណ្ឌលសុខភាព។ លោកថា ស្រ្តីរូបនេះបានសម្រាលកូនលើគោយន្ត ប្រហែល២០នាទី មុនមកដល់មណ្ឌលសុខភាព។ ចំណែក ឆ្មបប្រចាំការ ឈ្មោះ ធន សុគន្ធា បានកាត់ទងផ្ចិតទារក និងទម្លាក់សុកនៅលើគោយន្តតែម្ដង។

លោកសំអឿន បានបញ្ជាក់បន្ថែមថា ឆ្មបមណ្ឌលសុខភាពស្រែខ្វាវ បានជួយសង្គ្រោះស្ត្រីសម្រាលកូននៅលើគោយន្តមានសុវត្ថិភាពទាំងម្តាយទាំងកូន។ លោកថា សារ៉ុងរបស់ម៉ែក៏កក់ក្ដៅដែរ!៕SRP