សមាគមចលនាយុវជន(ក្រុម​១៥៧​) ស្រុកបន្ទាយស្រី​ ផ្ដល់ម៉ាស់​ អាកុល ទឹកសុទ្ធ​ និងមី ជូននាយប៉ុស្តិ៍ឃុំខ្នារសណ្ដាយ​ ដែលកំពុងធ្វេីចត្តាឡីស័ក​

0

ខេត្តសៀមរាប៖លោក​ ភួង​ ឆាំងកា​ ប្រធាន​សមាគមចលនាយុវជនកម្ពុជា​ ​(ក្រុម​១៥៧​) សាខាស្រុកបន្ទាយស្រី​ បានដឹកនាំសមាជិកសមាជិកា នាំយកអំណោយ ទៅជូន​ លោក មាស រ៉េត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំខ្នារសណ្ដាយ​ ដែលកំពុងធ្វេីចត្តាឡីស័ក​ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នារសណ្ដាយ​។

ការផ្ដល់អំណោយ នៅថ្ងៃសៅរ៍ ទី០៣​ ខែកក្កដា​ ​ ឆ្នាំ២០២១​ តាមការណែនាំលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ដោយមានការចូលរួមពី​ លោក​ ស្រី​ វង្ស​បញ្ញឬទ្ធិ​ ប្រធានសមាគមចលនា​យុវជនកម្ពុជា​ (ក្រុម១៥៧​) សាខាស្រុក​អង្គរធំ​ផងដែរ។

លោក​ ភួង​ ឆាំងកា​ បានឲ្យដឹងថា អំណោយដែលត្រូវប្រគល់ជូនរួមមាន​៖ ម៉ាស ៥០០ម៉ាស. ​អាកុលពេទ្យ​ ២០លីត្រ​ .ដបអាកុល​ ចំណុះ​ ០.៥លីត្រ​ ៥ដប​. ដបអាកុល​ ចំណុះ​ ១០០មីនីលីត្រ​ ១០ដប.ទឹកសុទ្ធ​ ៣០យួរ​ និងមីម៉ា​ ២កេស​ ផងដែរ។

ឆ្ឆ្លៀតក្នុងឱកាសនោះផងដែ លោក​ ភួង​ ឆាំងកា​ បានមានមតិសំណេះសំណាល ជាមួយលោកនាយប៉ុស្តិ៍​ ដោយបានសាកសួរសុខទុក្ខ ពពីបញ្ហាសុខភាពរបស់លោកនាយប៉ុស្ដិ៍ ជាពិសេសបាន ក្រើនរំលឹក សូមឲ្យគោរពនូវអនុសាសន៍សម្តេចតេជោ (៣កុំ និង ៣ការពារ) អោយបានល្អ ដេីម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕SRP