អាជ្ជាធរស្រុកស្ទឹងត្រង់​ នឹងស្ថាបនាផ្លូវ៧គម្រោង

0

ខេត្តកំពង់ចាម​​៖អាជ្ញាធរស្រុកស្ទឹងត្រង់បានដាក់ឲ្យដេញថ្លៃស្ថាបនាផ្លូវចំនួន៧គម្រោងនៅព្រឹកនេះ។ គម្រោងនេះគឺជាមូលនិធិឃុំ-សង្កាត់ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ នៅថ្នាក់ក្រោមជាតិ ​ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ពន្ធ័​។

អភិបាលស្រុកស្ទឹងត្រង់ លោកទុន នេត បាន​លេីកឡេីងថា​ ទោះ​ស្ថិត​ក្នុង​បរិបទ​កូវីដ-១៩​ ស្រុកស្ទឹងត្រង់​ ​នៅតែ​បន្ត​ធ្វើការ​អភិវឌ្ឍន៍​ ជាក់ស្ដែង​ថ្ងៃ​នេះ​ គម្រោង​មូលនិធិ​ឃុំ​ចំនួន​៧គម្រោង​ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ដើម្បី​អនុវត្ត​ការងារ​សាងសង់​ ក្នុង​នោះ​មាន​៖
១-ឃុំ​ខ្ពបតាងួន​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥៧៦ គ.ម ទទឹង៤ម កម្រាស់០.១៥ម នៅភូមិ ឈើទើ​។

២-ឃុំ​ពាមកោះស្នា​ ស្តារអូរក្របៅ ប្រវែង ០.៥០០ គ.ម ទទឹងមធ្យម ៤៧.១៤ម ជម្រៅ១.៨ម នៅភូមិ កោះកណ្តាល ភូមិស្រែសង្កែ​។

៣-ឃុំ​ពាមកោះស្នា​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២០០ គ.ម ទទឹង៤ម នៅភូមិ កោះកណ្តាល ភូមិស្រែសង្កែ​។

៤-ឃុំ​ព្រែកកក់​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៩៨១ គ.ម ទទឹង៤ម នៅភូមិ អូរប្រាំទី២ និងអូរប្រាំទី១​។

៥-ឃុំ​ព្រះអណ្តូង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៧៧គ.ម ទទឹង៤ម នៅភូមិព្រែកស្តី​។

៦-ឃុំ​មេ​សជ្រៃ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥១៧គ.ម ទទឹង៥ម នៅភូមិ អូរបេង និងត្រពាំងឈូក។

៧-ឃុំ​សូភាស​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥០០ គ.ម ទទឹង៤ម នៅភូមិ សូភាស និងភូមិអង្ភោល​។

លោក​ ​ឡី​ មិច​​ នាយក​រង​រដ្ឋបាល​ខេត្ត​ បាន​សំណូមពរ​ដល់​អ្នកទទួលការទាំងអស់ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ដេីម្បី​​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ព្រមទាំង​ថ្លែង​អំណរគុណ​ចំពោះអាជ្ញាធរ​ស្រុកស្ទឹងត្រងដែល​បាន​រៀបចំ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ និង​របៀបរៀបរយ​ផងដែរ​៕​SRP