ខេត្តសៀមរាប៖លោកភឹង ចិន្តារ៉េត ស្នងការរងប៉ូលិសខេត្តសៀមរាប ទទួលផែននគរបាលព្រហ្មទណ្ឌ បានអះអាងថា៖ រាល់ការបើកហាងបញ្ចាំចងការប្រាក់ផ្សេងៗនៅក្នុងខេត្តសៀមរាប គឺរូបលោកនិងក្រុមគ្រួសារមិនបានរកស៊ីនិងមិនពាក់ព័ន្ធនោះឡើយ។
លោកអះអាងយ៉ាងដូច្នេះ នៅរសៀលថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២១ នេះ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាននៅក្នុងបណ្ដាញសង្គម facebook មួយចំនួនថារូបកាងកន្លែងរកស៊ីបញ្ចាំ។
លោកបញ្ជាក់ថាមុនបង្ហោះផ្សាយ សូមសាកសួរឱ្យបានច្បាស់សិន កុំចុះមិនមានការពិត នាំឲ្យខូចកិត្តិយសអ្នកដទៃ។
លោកបានបញ្ជាក់បន្ថែមថាករណីបុគ្គលដែលយកឈ្មោះរបស់លោក មកប្រើក៏នឹងត្រូវស៊ើបសួរបានច្បាស់ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ផងដែរ។ ជាមួយគ្នានេះ លោកសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ មេត្តាមុននឹងផ្សព្វផ្សាយអ្វីមួយសូមសាកសួរព័ត៌មានឲ្យបានច្បាស់ ចៀសវាងប៉ះពាល់កិត្តិយសរបស់គេ៕SRP

