លោកអ៊ុន ចាន់ដា ថ្លែងអំណរគុណសប្បុរសជន ដែល​បាន​​​​ឧបត្ថម្ភបរិសុទ្ធ​ និង​កូកាកូឡា​ ដល់រដ្ឋបាលខេត្តកំពង់ចាម

0

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​ និង​ជូនពរ​ដល់​ សប្បុរសជន ដែល​បាន​​​​ឧបត្ថម្ភ​គាំទ្រ​ដល់​​គណៈកម្មការ ប្រឆាំងជំងឺ​កូវីដ​-១៩​ជាពិសេសបានជួយរំលែកទុក្ខលំបាក​ ខ្វះខាត របស់ ពលករ​ចំណូល​ស្រុក​ ពលរដ្ផង​ដែរ។

លោកថ្លែងអរគុណនេះក្នុងឱកាទទួល​អំណោយ​ជា​សម្ភារ​​ពី​សប្បុរសជន​ នៅព្រឹកមិញនេះ។

គួរ​បញ្ជាក់​ផង​ដែរថា​ ពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ ដោយ​លោក​ឧកញ៉ា​ ផែ​ ហុកឈួន​ និង​លោក​ឧកញ៉ា​ អ៊ឹង​ ស៊ីស្រ៊ន​ បាន​ជួយ​ឧបត្ថម្ភ​ទឹក​បរិសុទ្ធ​Oral ចំនួន​២០០កេស​ និង​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូកាកូឡា​ បាន​ជួយ​ឧបត្ថម្ភ​ ភេសជ្ជៈ​កូកាកូឡា​ ចំនួន​១០០កេស​។ អភិបាលខេត្ត​ ក៏បាន​ប្រគល់​ភេសជ្ជៈ​ខាងលើ​ ជូន​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ នៅ​តាម​គោលដៅ​នីមួយៗ​ផងដែរ​៕SRP