ក្រុមមន្ត្រីនាំគ្នាផ្ដិតមេដៃ ប្ដឹងប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ ទៅសម្ដេចស ខេង

0

ខេត្តបន្ទាយមានជ័យ៖ក្រុមមន្ត្រីជាច្រើននាក់បម្រើការងារនៅពន្ធនាគារខេត្តបន្ទាយមានជ័យ បាននាំគ្នាផ្ដិតមេដៃប្ដឹងប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ី​ផាន ទៅសម្ដេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍។ នេះបើយោងតាមពាក្យបណ្ដឹង ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទើបទទួលបាន។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពី លោកអ៊ុង ស៊ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ នៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕SRP