ខេត្តកំពង់ធំ៖រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានឃាត់រថយន្តវេអង១គ្រឿងដែលបានដឹកឈើចេញពី តំបន់អូរងាវក្នុងដែនព្រៃឡង់ ចេញឆ្លងកាត់ ឃុំទំរីង ឆ្ពោះទៅខេត្តកំពត។
ការបង្ក្រាបនេះធ្វើឡើងនៅយប់ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចអូរងាវ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តដឹកឈើខាងលើនេះ បានដឹកឈឺថ្មីពីក្រុម ដោយដាក់ឈើចាស់ពីលើដើម្បីបន្លំភ្នែកសមត្ថកិច្ច។
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា
ការដឹកជញ្ជូនឈើនេះ គឺមានឈ្មោះ លោក និត ដែលជាឈ្មួញយ៉ាងសកម្ម ក្នុងការប្រមូលទិញឈើ ពីជាពលរដ្ឋ ដែលទៅលួចកាប់អារ នៅក្នុងដែនជម្រកព្រៃឡង់។
សូមជម្រាបថា រថយន្តដឹកឈើដែលរងការបង្ក្រាបពីជំនាញរដ្ឋបាលព្រៃឈើនេះ ប្រភេទវេអង ពណ៌ប្រផេះលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ ៣A.០៣៩០- កំពង់ចាម ៤A.០២១៨៕SRP

