ផ្លូវពីស្តុបសុខា ដល់ព្រលានយន្តហោះ បែងចែកជាង ៦គន្លង «៣ទៅ ៣មក» និងមានផ្លូវថ្មេីរជេីង ផ្លូវកង់

0

ខេត្តសៀមរាប៖គម្រោងសាងសង់ពីស្ដុបសុខាដល់វង្វង់មូលជ័វរ្ម័នទី៧ មានប្រវែង ៥៨០០ម៉ែត្រ ទទឹងតួផ្លូវ ២១ម៉ែត្រ ជាគម្រោងអនុវត្ដន៍ដោយក្រសួង និងពីរង្វង់មូលជ័យវរ្ម័នទី៧ ដល់ព្រលានយន្ដហោះ មានប្រវែងប្រមាន ១៨០០ម៉ែត្រ ដែលអនុវត្តគម្រោងដោយអាកាសចរណ៍សុីវិល ហើយការដ្ឋានផ្លូវមួយខ្សែនេះនឹងបញ្ចប់នៅខែវិឆ្ឆិកា ២០២១ ឆាប់ៗខាងមុខ បើមិនមានការរាំងស្ទះក្នុងករណីណាមួយ។ គម្រោងរបស់ធនគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបែងចែកជាង ៦គន្លង (៣ទៅ ៣មក) និងមានផ្លូវថ្មេីរជេីង ផ្លូវកង់ផងដែរ។

ម្យ៉ាងទៀតផ្លូវមួយខ្សែ គឺជាផ្លូវមួយដ៏មានសារៈសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានអញ្ជើញមកទស្សនាខេត្តសៀមរាប ហើយផ្លូវនេះក៏ជួយរំដោះការកកស្ទះក្នុងពេលពិធីបុណ្យផ្សេងៗទៀតផងដែរ។

លោកទៀ សីហា អភិបាលខេត្តនៅ ថ្ងៃទី២២ ខែមិថុនា ម្សិលមិញបានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ (ទ្រូងកណ្តាល) ចាប់ពីស្តុបសុខារហូតដល់ព្រលានយន្តហោះ ដែលជាគម្រោងរបស់ធនគារអភិវឌ្ឍន៍អាស៊ី (ADB)។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមការយោគយល់ពីសំណាក់ ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនផងដែរ នូវបញ្ហារំខាន និងការកកស្ទះចរាចរណ៍ដែលជួបក្នុងអំឡុងពេលសាងសង់ផ្លូវនេះ៕SRP