លោកតាម្នាក់ បានដួលស្លាប់ នៅស្រុកក្រឡាញ់

0

ខេត្តសៀមរាប៖លោកតាម្នាក់បានដួលស្លាប់នៅព្រឹកមិញនេះ នាថ្ងៃទី ២៣ខែ មិថុនា ឆ្នាំ ២០២១ នៅភូមិតាអាន ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកក្រឡាញ់បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ម៉ៅ ស្មិន អាយុ៧០ឆ្នាំ រស់នៅភូមិតាអាន ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានទៅបាចជី នៅវាលស្រែ ជាមួយកូនស្រី ឈ្មោះ រៀម រស្មី ដោយជនរគ្រោះ បានលីជីពីប្រឡាយទៅដាក់នៅស្រែចម្ងាយ៥០០ម៉ែត្រ លុះដល់ពាក់កណ្តាលផ្លូវគាត់បានដាក់ជី អង្គុយសម្រាក និងបានក្រោកនោម ហើយក៏បានដួលស្លាប់តែម្តង។

សមត្ថកិច្ចបានបន្តថាក្រោយពីបានទទួលព័ត៌មាន កម្លាំងជំនាញបច្ចេកទេស នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយគ្រូពេទ្យ បានចុះទៅដល់កន្លែងកើតហេតុ បានធ្វើកោសល្យវិច្ច័យ ពិនិត្យឃើញថាមិនមែនពាក់ព័ន្ធនិងរឿងឃាតកម្មទេ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនិងគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះ បានស្លាប់ដោយសារជំងឺលើសឈាម និងខ្យល់គរ។មូលហេតុ ជនរងគ្រោះមានជំងឺលើសឈាមនិងខ្យល់គរ៕SRP