បើកម៉ូតូបុកត្រាក់ទ័រ ពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកជីក្រែង

0

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូបុកត្រាក់ទ័រពីក្រោយ បណ្ដាលឲ្យស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង០១និង៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅលេីផ្លូវជាតិលេខ៦ ចំណុចភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង។

សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងបេីកបរម៉ូតូម៉ាកវ៉េវអាល់ហ្វា អត់ស្លាកលេខ បានបុកពីក្រោយត្រាក់ទ័រម៉ាកKOBUTA ពណ៌ក្រហម (ទិសដៅស្របគ្នាពីលិចទៅកេីត)។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ ញ៉ាញ់ មោង អាយុ ២៧ឆ្នាំ ទីលំនៅភូមិគោកអំពិល ឃុំល្វែងឫស្សី ស្រុកជីក្រែង អ្នកបេីកបរម៉ូតូ បញ្ជូនដល់មន្ទីរពេទ្យស្លាប់។ ចំណែកអ្នកបេីកបរត្រាក់ទ័រ ឈ្មោះ ពុធ ឃា ភេទប្រុសអាយុ៤១ឆ្នាំ ទីលំនៅភូមិក្នុង ឃុំល្វែងឫស្សី ស្រុកជីក្រែង មិនមានរងរបួសនោះទេ។ ករណីនេះត្រាក់ទ័រ និងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលល្វែងឫស្សី ដេីម្បីចាត់ការនីតិវិធីបន្ត៕SRP