ខេត្តសៀមរាប៖លោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាស្រុកក្រឡាញ់ បានដឹកនាំសមាជិក សមាជិកា ជួបសំណេះសំណាល នាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ និង សម្ភារមួយចំនួនឧបត្ថម្ភដល់សាលាឃុំតាអាន និងពលរដ្ឋចំនួន៣ គ្រួសារ ដែលមានជីវភាពខ្វះខាត។
ពិធីនេះនៅថ្ងៃអាទិត្យ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ តាមការណែនាំរបស់លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប។
លោក ឆាត ឆីហ៊ុយ បានឲ្យដឹងថាការផ្ដល់អំណោយនេះ ទី១ បានជួបសំណេះសំណាលជាមួយ លោក ស្គន់ សាគិន មេឃុំ តាអាន ក្រោមវត្តមាលោក សុខ ណារ៉េត អភិបាលរង ស្រុកក្រឡាញ់ ក្រុមការងារ ស.ស.យ.ក ស្រុកក្រឡាញ់ លោក ថ្កើង សេងគា មេប៉ុស្តិ៍តាអាន និងលោកមេភូមិ ផងដែរ។
អំណោយដែលប្រគល់ជូនសាលាឃុំតាអាន មានដូចជា៖
- ទឹកសុទ្ធ ២០យួរ - ទឹកក្រូច ១កេស - មី ១កេស - សាប៊ូលាងដៃ ២០លីត្រ - ម៉ាស ចំនួន ៤០០ម៉ាស - អាកុល ៣ដប។
ចំណែកអំណោយប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន៣គ្រួសារ នៅភូមិតាអាន ភូមិទឹកជុំ និង ភូមិសំរោង ដោយក្នុងមួយគ្រួសារទទួលបាន៖ - ថវិកា៥មុឺនររៀល - អង្ករ ២៥គីឡូ
- ទឹកសុទ្ធ ១០យួរ - មី ១កេស - ត្រីខ១យួរ - ទឹកស៊ីអុីវ ១យួរ - ទឹកត្រី១យួរ - ប្រេងឆា ១លីត្រ - ស្ករស ១គីឡូ - ប៊ីចេង ១គីឡូ - អំបិល ១គីឡូ - សាប៊ូលាងចាន១ធុង ៥លីត្រ - ពងទា ៣៣គ្រាប់- អាកុល ១ដប។
ឆ្លៀតក្នុងនោះផងដែរ លោក ឆាត ឆីហ៊ុយ បានមានមតិផ្តាំផ្ញេី ដោយសូមអំពាវនាវដល់ពលរដ្ឋ ត្រូវយកចិត្តទុកដាក់ អោយបានខ្ពស់នូវអនាម័យ។ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ។
ជាមួយគ្នានេះដែរ លោក អ៊ុំ ភឿង អនុប្រធានផ្នែកបុគ្គលិក សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប ក៏បាននាំយកអំណោយជូន លោក មេ រ៉ាឌី មេឃុំសែនសុខ ស្រុកក្រឡាញ់ផងដែរ។ អំណោយរួមមាន៖ - ម៉ាសុីនវ៉ាស់កម្ដៅចំនួន២គ្រឿង - ម៉ាស ចំនួន១០០០ម៉ាស - ទឹកសុទ្ធ ចំនួន ៥កេស៕SRP

