ដណ្តើមកន្លែងប្រព្រឹត្តបទល្មើសនេសាទ ម្ខាងត្រូវចាប់ខ្លួន ម្ខាងរងរបួស

0

ខេត្តសៀមរាប៖ជនដៃដល់៣នាក់ត្រូវអាវុធហត្ថស្រុកសូទ្រនិគនចាប់ខ្លួន បន្ទាប់ពីវាយមនុស្ស៥នាក់អោយរងរបួស ក្នុងជម្លោះដណ្តើមទីតាំងប្រព្រឹត្តបទល្មើសនេសាទ។

ការចាប់ខ្លួនធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ស្ថិតក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លំាង ស្រុកសូទ្រនិគម។

មន្ត្រីកងរាជអាវុធហត្ថស្រុកសូទ្រនិគម បានអោយដឹងថា ជនសង្ស័យដែលចាប់ខ្លួនទី១ ឈ្មោះ ផាត់ ង៉ុយ ភេទប្រុស អាយុ ៣០ឆ្នាំ។ ទី២ឈ្មោះ ផាត់ ងី ភេទប្រុស អាយុ ៣១ឆ្នាំ។ ទី៣ឈ្មោះ ផាត់ ផល ភេទប្រុស អាយុ ៣៤ឆ្នាំ។

ចំណែកជនរងគ្រោះទី១ឈ្មោះ តែ លី ភេទប្រុស អាយុ ៣៦ឆ្នាំ។
ទី២. ឈ្មោះ ខ្វៃ តែ ភេទប្រុស អាយុ ៦៨ឆ្នាំ។ ទី៣. ឈ្មោះ តែ ធី ភេទប្រុស អាយុ ២៥ឆ្នាំ។ ទី៤. ឈ្មោះ តែ លីដា ភេទ ប្រុស ៣០ឆ្នាំ។ ទី៥. ឈ្មោះ ឡឹង ហុក ភេទប្រុស អា យុ ៦៥ឆ្នាំ។
ជនសង្ស័យ និងជនរងគ្រោះរស់នៅភូមិ ឃុំ កើតហេតុខាងលើ។ មូលហេតុភាគីទាំង សង ខាងទាស់សម្ដីគ្នា រឿងដណ្តើមកន្លែងដាក់សម្រាស់យកត្រីនៅតាមព្រែកក្នុងភូមិសាស្រ្តខាងលើ។

ប្រភពបញ្ជាក់ថា ក្នុងខណ:នេះភាគីរងគ្រោះកំពុងបញ្ជូនទៅមន្ទីពេទ្យ ឯភាគីបង្ក កំពុងបន្តនិតិវិធី៕SRP