អត្ថបទរបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ការពឹងលើខ្លួនឯង»

0

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា «ការពឹងលើខ្លួនឯង»។

លោកសឿន តុលា បានសរសេរថា៖” ប្រសិនបើ អត្ថភាពដំបូង យើងអាចជួយខ្លួនឯងបាន មានរឿងជាច្រើន ដែលអ្នកដទៃ ចូលរួមជួយយើងបន្ថែម ទៀត ដើម្បីឲ្យ យើង ទទួលបានជោគជ័យជាបន្តបន្ទាប់” ជាការពិតណាស់ ” យើងមិនអាចសុំគេជួយយើង ក្នុងរយៈពេលយូរ បានទេ ពីព្រោះអ្វីទាំងអស់ គឺផ្ដើមពីខ្លួនយើង”
ហើយជាទូទៅ អ្នកដែលអាចជួយខ្លួនឯងបាន តែងតែបង្កើត មាគ៌ា ផ្លូវដើរ សម្រាប់ជីវិតរបស់ខ្លួន និង ពួកគេ មិនអាច ខ្ជះខ្ជាយ ពេលវេលា ដោយមិនបានស្វែងយល់ អំពីហេតុផលផ្សេងៗដែលកើតឡើងជុំវិញខ្លួននោះទេ និយាយរួម ពួកគេតែងតែចំណាយពេលអភិវឌ្ឍន៍ខ្លួនឯង ជាប្រចាំ។

ពួកគេតែងតែ ប្រឆាំង ចំពោះការនិយាយថា ” ខ្ញុំគ្មានសមត្ថភាព” ឬក៏” ខ្ញុំគ្មានជម្រើស” ឬ ពួកគេប្រឆាំងចំពោះហេតុផលដែល គាំទ្រចំពោះការគិតអវិជ្ជមានទាំងឡាយ។
សូមចងចាំថា មនុស្សដែលខ្លាំងពិតប្រាកដ គឺជាមនុស្ស លត់ដំ ការគិតនឹងខ្លួន ដើម្បីឲ្យជឿជាក់លើខ្លួនឯង។
មានលក្ខណៈ 5 ចំណុច ដែលធ្វើឲ្យយើង
ផ្លាស់ប្ដូរការគិត ដើម្បីពឹងខ្លួនឯង។
1: ខ្ញុំអាចធ្វើបាន ” ខ្ញុំអាចដោះស្រាយបាន”
2: ខ្ញុំធុញទ្រាន់ គ្រប់គ្រាន់ ក្នុងការពឹងផ្អែកលើអ្នកដទៃ ដូច្នេះហើយ ខ្ញុំចង់ទទួលខុសត្រូវ លើវាសនាជីវិត ទទួលខុសត្រូវ កិច្ចការដទៃទៀត ដោយខ្លួនឯង។
3: ភាពថិតថេរ មិនមែនការពិតទេ ពីព្រោះ នៅក្នុងលោកយើងនេះ គ្មានអ្វីឋិតថេរ និងទៀងទាត់ឡើយ ដូច្នេះហើយ
ខ្ញុំត្រូវតែ ដឹកនាំ ជីវិតរបស់ខ្ញុំ តាមរយៈ ការគិត និងការរៀន គ្មានព្រំដែន ដើម្បីឲ្យជីវិតរបស់ខ្ញុំ ទទួលផលល្អគ្មានដែនកំណត់។
4: ពាក្យថាលំបាក ពាក្យថាមិនអាចទៅរួច….ពាក្យថាគ្មានលទ្ធភាព គឺមិនសម្រាប់រូបខ្ញុំទេ ពីព្រោះ ខ្ញុំត្រូវការស្វាហាប់ វាងវៃ នឹងប្រឈមជាមួយកិច្ចការថ្មីៗ បន្ថែមទៀត។
5: ខ្ញុំជ្រើសរើស យក ” បោះចោលអតីតកាល ដែលកំណត់វាសនារបស់ខ្ញុំ ឲ្យនៅដដែលនោះ ពីព្រោះ ខ្ញុំមិនមែនជាជនរងគ្រោះ ដោយសារអតីតកាលនោះទេ។

និពន្ធដោយលោក  សឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា PAPAYA  NEXT STEP CO,.LTD.*PAPAYA REAL ESTATE(គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)*PAPAYA HOMESTAY(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN  (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)